លោកស្រី ប៊ុត កេរ៉ាឌី (Ellie), ស្ថាបនិកនិងនាយកប្រតិបត្តិ

លោកស្រី ប៊ុត កេរ៉ាឌី បានខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ បន្ទាប់ពីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបើកចំហចំពោះ ការវិនិយោគបរទេស លោកស្រីបានចុះទស្សនកិច្ចជាញឹកញាប់ ដោយតំណាងនាមឲ្យមន្រ្តីកម្ពុជានៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីធ្វើការផ្លាស់ប្តូរដកស្រង់បទពិសោធន៍ និងទាក់ទាញការវិនិយោគ។

តាមរយៈប្រវត្តិហិរញ្ញវត្ថុជាន់ខ្ពស់ដែលមានជំនាញវិជ្ជាជីវៈទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋាភិបាល លោកស្រី ប៊ុត កេរ៉ាឌី មើលឃើញពីសក្តានុពលនៃកំណើនសេដ្ឋកិច្ចនិងឱកាសអាជីវកម្មនៅកម្ពុជានិងសក្តានុពលអភិវឌ្ឍន៏នៃទីផ្សារមូលធនហិរញ្ញវត្ថុនាពេលអនាគត ដូច្នេះលោកស្រីបានបង្កើត“ ការវិនិយោគចេងហ្វ៊ុង” សហការជាមួយ ស្ថាប័នវិនិយោគល្បី ៗ លំដាប់អន្តរជាតិក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សណ្ឋាគារ ហិរញ្ញវត្ថុ និង ធានារ៉ាប់រង។ ល។

មុនពេលបង្កើតក្រុមហ៊ុនវិនិយោគចេងហ្វ៊ុង លោកស្រីបានចំណាយពេលជិត ១០ ឆ្នាំក្នុងការគ្រប់គ្រងផ្នែកធនាគារហិរញ្ញវត្ថុដោយមានតួនាទីជានាយកគ្រប់គ្រងជាន់ខ្ពស់នៃធនាគារប្រៃសណីយ៍កម្ពុជា។ បច្ចុបន្នលោកស្រីទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយបុគ្គលស្របច្បាប់នៃការិយាល័យសាជីវកម្មនៅប្រទេសចិន តៃវ៉ាន់ សិង្ហបុរីនិងហុងកុងសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិ។

លោកស្រី ប៊ុត កេរ៉ាឌី គឺជាតួអង្គដ៏សំខាន់ក្នុងការជំរុញលើកស្ទួយការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងក៏ជាថ្នាក់ដឹកនាំវ័យក្មេងដ៏សំខាន់ម្នាក់របស់ប្រទេសកម្ពុជាផងដែរ។

លោក Pan Chun Yun (Rex), ប្រធានចាត់ការទូទៅ 

លោក Pan Chun Yun ធ្លាប់ជា ប្រធាន តំណាង ក្រុមហ៊ុន Yuanda Securities (New York), នាយកគ្រប់គ្រង ក្រុមហ៊ុន JS Cresvale, អ្នកគ្រប់គ្រង មូលនិធិនៃ Huguang Cross-strait fund (Bank of China HK & Huguang Assets) និង ជាប្រធានមន្ទីជីវសាស្រ្ត Vectorite Biomedical.
JS Cresvale ជាក្រុមហ៊ុនជួញដូរមូលបត្រអន្តរជាតិដ៏ល្បីល្បាញមួយដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ទីក្រុងតូក្យូ ទីក្រុងឡុង ទីក្រុងញូវយ៉ក និង ទីក្រុងស៊ីដនី។ ចាប់តាំងពីការបង្កើតរបស់ខ្លួន នៅទីក្រុងឡុងចក្រភពអង់គ្លេសក្នុងឆ្នាំ1979មក ក្រុមហ៊ុនបានផ្តល់ផលិតផលហិរញ្ញវត្ថុនិងសេវាដូចជា stocks, bonds, options និង ផ្តល់សេវាទៅឲ្យអតិថិជនទូទាំង ពិភពលោក។
មុនពេល មន្ទីជីវសាស្រ្ត Vectorite Biomedical ជិតដួលរលំ លោក Pan Chun Yun បានចូលមកគ្រប់គ្រងប្រតិបត្តិការនេះ ដោយប្រើរយះពេលបីឆ្នាំ ដើម្បីជួយមន្ទីពេទ្យនេះឲ្យត្រឡប់មកជោគជ័យវិញ ក្នុងនាមជា ក្រុមហ៊ុនដែលបានចុះបញ្ជី។
Huguang Asset គឺជាក្រុមហ៊ុនគ្រប់គ្រងមូលធន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលក្រុងសៀងហៃ១០០% ។ Huguang Cross-strait fund គឺជាមូលនិធិមូលធនឯកជនតែមួយគត់ដែលវិនិយោគលើទុនវិនិយោគនៅសងខាងចិនដីគោកនិងតៃវ៉ាន់ដោយមានលោក Pan Chun Yun ជាអ្នកគ្រប់គ្រងមូលនិធិ។

លោក តឹង ចិនយៀក(Darren), អភិបាល

លោក តឹង ចិនយៀក ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Titan Stone Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodia Securities Plc។
លោក តឹង ចិនយៀក ធ្លាប់ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន The Capital Group (Hong Kong) និង ជា អ្នក គ្រប់គ្រង ទូទៅ របស់ ក្រុមហ៊ុន Ching Feng home fashions (TW) ។
Ching Feng home fashions (TW) គឺជាក្រុមហ៊ុនតៃវ៉ាន់ដែលបានចុះបញ្ជី និងបានបោះដុំផលិតផលរបស់ខ្លួនទៅទូទាំងពិភព លោកជារោងចក្រផលិតវាំងននធំមួយក្នុងចំណោមរោងចក្រធំៗលើពិភពលោក។ ក្រោយពី លោក តឹង ចិនយៀក ចូលរួមបានកែប្រែអាជីវកម្មនិងផលិតកម្មរបស់ក្រុមហ៊ុនដោយជោគជ័យ ធ្វើអោយតម្លៃភាគហ៊ុនត្រឡប់ទៅជាកម្រិតខ្ពស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុន Titan Stone Group គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ដែលជោគជ័យនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យ អចលនទ្រព្យ ក្រុមហ៊ុនធានារ៉ាប់រង ភោជនីយដ្ឋាន តំបន់សេដ្ឋកិច្ចពិសេសនិងសិប្បកម្ម ផ្សេងៗទៀត។ លោក តឹង ចិនយៀក បានដឹកនាំក្រុមហ៊ុននេះដោយជោគជ័យ គឺពង្រីកទំហំក្រុមហ៊ុន ហើយធ្វើអោយក្រុមហ៊ុនមានប្រតិបត្តិការជាចម្រុះ។