ទីផ្សារមូលបត្រនៅកម្ពុជាមានការរីកចម្រើន ឱកាសអាជីវកម្មគ្មានដែនកំណត់។

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តរីកចម្រើនយ៉ាងឆាប់រហ័ស រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយការវិនិយោគពីបរទេសក្នុងលក្ខណៈបើកចំហបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនសហគ្រាសដែលទើបនឹងបង្កើតថ្មីៗ បានបន្តកើនឡើងដប់ដង។ ក្នុងពេលទន្ទឹមនេះផងដែរ ក្រោមលក្ខខណ្ឌអាទិភាពនៃការមិនគ្រប់គ្រងលើតម្លៃប្រាក់ដុល្លារ និងរូបិយប័ណ្ណបរទេស ក្រុមហ៊ុនវិនិយោគទុនទូទាំងពិភពលោកបានចូលទីផ្សារកម្ពុជានិងចូលរួមទីផ្សារមូលធន។

ដោយមានការគាំទ្រយ៉ាងខ្លាំងពីគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ការលើកទឹកចិត្តគោលនយោបាយយ៉ាងច្រើននឹងជំរុញឱ្យសហគ្រាសក្នុងស្រុកនិងសហគ្រាសក្រៅស្រុកក្លាយជាក្រុមហ៊ុនចុះបញ្ជីលើទីផ្សារភាគហ៊ុន តាមរយៈការផ្តល់ប្រឹក្សាក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ។ ទីផ្សារមូលបត្រកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្ត។

ក្រុមហ៊ុនលើកកម្ពស់ និងពង្រឹង “ បណ្តាញទំនាក់ទំនងអន្តរជាតិ” ជាលក្ខណៈប្រព័ន្ធ ពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចអន្តរជាតិសំខាន់ៗ ជំរុញការធ្វើអន្តរជាតូបនីយកម្មទីផ្សារមូលបត្រកម្ពុជា លើកស្ទួយមុខមាត់ និងឋានៈប្រទេសកម្ពុជាលើឆាកអន្តរជាតិ និងចុះហត្ថលេខាអនុស្សារណៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមូលបត្រសន្ទស្សន៍បរទេសដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងគោលនយោបាយ ឈ្នះ - ឈ្នះ។

លើសពីនេះដើម្បីបន្តជំរុញការធ្វើអន្តរជាតូបនីយកម្មនៃទីផ្សារមូលបត្រកម្ពុជា និងជំរុញសន្ទុះទីផ្សារមូលធន ក្រុមហ៊ុនបន្តអភិវឌ្ឍទីផ្សារថ្មីនៅក្រៅប្រទេសយ៉ាងសកម្ម ជំរុញផ្សព្វផ្សាយទីផ្សារមូលបត្រកម្ពុជាដល់វិនិយោគិនបរទេស ទាក់ទាញការវិនិយោគបរទេសឱ្យមកធ្វើការសិក្សាស្រាវជ្រាវវិនិយោគ ធ្វើឲ្យទីផ្សារមូលធន និងទីផ្សារមូលប័ត្រកាន់តែមានសកម្មភាពថែមទៀត ដោយសង្ឃឹមថា ប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ីអាគ្នេយ៍។